អបអរសាទរទិវានារីអន្តរជាតិខួបលើកទី១១៥ ក្រោមប្រធានបទ “ អនុវត្តន៌សិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្ដីថ្លៃថ្នូរសម្រាប់ស្រ្តី និងក្មេងស្រី”
នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ អង្គការសង្គមស៊ីវិល សហគមាគម សហព័ន្ធសហជីព បានប្រារព្ធខួបនារីអន្តរជាតិលើកទី១១៥ នៅសួនCDC ទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានមានអ្នកចូលរួមចំនួន ជាង៥០០នាក់ ដែលក្នុងនោះក៏មានតំណាងមកពីក្រសួងការងារ បងប្អូនមកពីវិស័យសេវាកម្សាន្ត វិស័យវាយនភ័ណ្ឌ វិស័យសំណង់ និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីលើកស្ទួយ និង ជំរុញឲ្យមានការអនុវត្តន៌សិទ្ធិសេរីភាព យុត្តិធម៌ និងសេចក្ដីថ្លៃថ្នូរសម្រាប់ស្រ្តី និងក្មេងស្រី។
រួមគ្នាអនុវត្តន៌សិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្ដីថ្លៃថ្នូរសម្រាប់ស្រ្តី និងក្មេងស្រី
#ទិវានារីអន្តរជាតិខួបទី១១៥#យុត្តិធម៌#IWD2026
