សហជីព សមាគម សង្គមស៊ីវីល រៀបចំទិវានារីអន្តរជាតិ២០២៦
អបអរសាទរទិវានារីអន្តរជាតិខួបលើកទី១១៥ ក្រោមប្រធានបទ “ អនុវត្តន៌សិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្ដីថ្លៃថ្នូរសម្រាប់ស្រ្តី និងក្មេងស្រី” នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ អង្គការសង្គមស៊ីវិល សហគមាគម សហព័ន្ធសហជីព បានប្រារព្ធខួបនារីអន្តរជាតិលើកទី១១៥ នៅសួនCDC ទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានមានអ្នកចូលរួមចំនួន ជាង៥០០នាក់ ដែលក្នុងនោះក៏មានតំណាងមកពីក្រសួងការងារ បងប្អូនមកពីវិស័យសេវាកម្សាន្ត វិស័យវាយនភ័ណ្ឌ វិស័យសំណង់ និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីលើកស្ទួយ និង ជំរុញឲ្យមានការអនុវត្តន៌សិទ្ធិសេរីភាព យុត្តិធម៌ និងសេចក្ដីថ្លៃថ្នូរសម្រាប់ស្រ្តី និងក្មេងស្រី។ រួមគ្នាអនុវត្តន៌សិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្ដីថ្លៃថ្នូរសម្រាប់ស្រ្តី និងក្មេងស្រី #ទិវានារីអន្តរជាតិខួបទី១១៥#យុត្តិធម៌#IWD2026
រាប់ថយក្រោយទៅកាន់ទិវានារីអន្តរជាតិ ២០២៦
⏳ រាប់ថយក្រោយទៅកាន់ ទិវានារីអន្តរជាតិ ខួបលើកទី១១៥ ឆ្នាំ២០២៦
នៅសល់តែ០២ថ្ងៃទៀតប៉ុណ្ណោះ! សូមចូលរួមជាមួយស្ត្រី យុវជន និងសហគមន៍ក្នុង ក្នុងកម្មវិធីជួបជុំអបអរ ទិវានារីអន្តរជាតិ ឆ្នាំ២០២៦ ដើម្បីសិទ្ធិសេរីភាព យុត្តិធម៌ និងសេចក្តីថ្លៃថ្នូរ សម្រាប់ស្ត្រី និងក្មេងស្រីទាំងអស់។
📅 កាលបរិច្ឆេទ៖ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦
🕘 ពេលវេលា៖ ៨:០០ ដល់១២:០០ ថ្ងៃត្រង់
📍 ទីតាំង៖ ទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ
រួមគ្នាបង្ហាញការរួបរួម និងគាំទ្រស្ត្រី និងក្មេងស្រីនៅកម្ពុជា។
#IWD2026 #ទិវានារីអន្តរជាតិ #GenderEquality #សមភាពយេនឌ័រ #PhnomPenh #Cambodia