សេចក្តីថ្លែងការណ៍
សេចក្តីថ្លែងការណ៍
ក្រុមសង្គមស៊ីវិល
ពង្រីករូបភាពតំណាងមកពីសហគមន៍ចំនួន១៤១នៅទូទាំងប្រទេសកម្ពុជាដាក់ញត្តិទៅក្រសួងសុខាភិបាលក្នុងរាជធានីភ្នំពេញដើម្បីស្នើសុំជំនួយ អំឡុងពេលវីករាលដាលជាសកលនៃវីរុសកូវីដ១៩។
ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ – យើងខ្ញុំ ជាសង្គមស៊ីវិលមានរាយដូចខាងក្រោម សូមសម្ដែងការសោកស្តាយយ៉ាងខ្លាំងចំពោះការធ្វើទុក្ខបុកម្នេញទៅលើតំណាងសហគមន៍មកពីខេត្ត-រាជធានីផ្សេងៗទូទាំងប្រទេស កាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០ ។ តំណាងសហគមន៍ទាំងនេះ ត្រូវបានឃាត់ខ្លួនដោយមិនត្រឹមត្រូវអស់រយៈពេលប្រមាណជា៧ម៉ោង និងត្រូវបានហៅទៅសួរចម្លើយអំឡុងពេលព្យាយាមដាក់ញត្តិស្នើសុំជំនួយពីរាជរដ្ឋាភិបាលបន្ថែមទៀតដល់សហគមន៍ងាយរងគ្រោះ ក្នុងពេលប្រឈមនឹងវិបត្តិវីរុសកូវីដ១៩ ។
ប្រជាសហគមន៍ជាង៣០នាក់មកពីខេត្ត-រាជធានីផ្សេងៗទូទាំងប្រទេសបានជួបជុំគ្នាក្នុងរាជធានីភ្នំពេញ ដើម្បីដាក់ញត្តិ ដែលមានការស្នើសុំឱ្យជួយទ្រទ្រង់ជីវភាពរស់នៅដូចជា សំណូមពរឱ្យរាជរដ្ឋាភិបាលជួយផ្ដល់ការគាំទ្រផ្នែកសុខាភិបាលចំពោះសហគមន៍ងាយរងគ្រោះ ការផ្អាកបំណុលគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុនិងអ្នកផ្ដល់ប្រាក់កម្ចីឯកជន និងផ្ដល់ជំនួយសេដ្ឋកិច្ចផ្ទាល់ដូចជា ការពន្យាពេលបង់ថ្លៃជួលសម្រាប់អ្នកក្រីក្រ និងកម្មករប្រកបរបរក្នុងវិស័យទាំងក្នុងនិងក្រៅប្រព័ន្ធ ក៏ដូចជាការឧបត្ថម្ភប្រាក់អំឡុងពេលស្នាក់នៅផ្ទះជាដើម ។
អំឡុងពេលដាក់ញត្តិនេះ តំណាងសហគមន៍មួយចំនួនត្រូវបានសួរនាំជាច្រើនលើកច្រើនសារ ពីសំណាក់អាជ្ញាធរ និងមន្រ្តីនគរបាល ដោយបានសួរថា៖ អង្គការណាខ្លះនៅ “ពីក្រោយ” ការធ្វើញត្តិនេះ? អ្នកណាជាអ្នកសរសេរញត្តិ? ហើយតំណាងសហគមន៍ក៏ត្រូវបានសួរនាំដែរថាតើ ពួកគាត់ពិតជាជួបប្រឈមនឹងបញ្ហាដែលបានលើកឡើងនៅក្នុងញត្តិពិតមែនឬយ៉ាងណា ។ សំណួរជាច្រើនផ្ដោតសំខាន់ទៅលើបំណុលមីក្រូហិរញ្ញវត្ថុរបស់សមាជិកសហគមន៍ ហើយតំណាងសហគមន៍មួយចំនួនត្រូវបានសាកសួរជុំវិញស្ថានភាពហិរញ្ញវត្ថុឯកជនរបស់ពួកគាត់ ព្រមទាំងត្រូវតម្រូវឱ្យបង្ហាញភស្តុតាងបញ្ជាក់ពីបំណុលមីក្រូហិរញ្ញវត្ថុទៅកាន់អាជ្ញាធរខណ្ឌផងដែរ ។ តំណាងសហគមន៍យ៉ាងតិចណាស់២នាក់ ត្រូវបានអាជ្ញាធរ កោះហៅទៅសាកសួរ និងធ្វើទុក្ខបុកម្នេញបន្ថែមទៀត បន្ទាប់ពីអ្នកទាំងនោះត្រឡប់ទៅដល់ផ្ទះនៅសហគមន៍របស់ពួកគាត់វិញ ។
ការសួរចម្លើយទាំងនេះគឺកំពុងតែប៉ះពាល់យ៉ាងខ្លាំង និងបង្ហាញពីការមិនទុកចិត្តចំពោះការបញ្ចេញមតិរបស់សហគមន៍ ដែលមានភាពសកម្មក្នុងការប្រើប្រាស់សិទ្ធិរបស់ពួកគាត់ ដើម្បីសម្ដែងមតិដោយសេរី ។ អាជ្ញាធរមិនអើពើចំពោះភាពប្រាកដនិយម ដែលសហគមន៍ឯករាជ្យនៅទូទាំងប្រទេស បាននិងកំពុងតស៊ូមតិទាមទារសិទ្ធិរបស់ពួកគាត់ អស់រយៈពេលជាច្រើនទស្សវត្សមកហើយ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាសំខាន់ៗដូចជា សិទ្ធិដីធ្លី ។ ការធ្វើទុក្ខបុកម្នេញនេះគឺអយុត្តិធម៌ និងមិនគួរកើតមានឡើយ ជាពិសេសនៅពេលដែលក្រសួងមហាផ្ទៃបានអះអាងម្ដងហើយម្ដងទៀតថា សហគមន៍មូលដ្ឋានមានសិទ្ធិក្នុងការធ្វើសកម្មភាពពេញលេញដោយគ្មានការរំខាន និងដោយផ្អែកតាមច្បាប់ ។
នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ តំណាងសហគមន៍ជាច្រើនបានជួបជុំគ្នាក្នុងរាជធានីភ្នំពេញ ប៉ុន្តែត្រូវបានបដិសេធមិនឱ្យដាក់ញត្តិទៅទីស្ដីការគណៈរដ្ឋមន្រ្តី ។ ពួកគាត់ត្រូវបានណែនាំដោយផ្ទាល់ពីសំណាក់អាជ្ញាធរ ឱ្យធ្វើការដាក់ញត្តិទៅខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្រ្តីជំនួសវិញ ប៉ុន្តែមន្ត្រីនៅទីនោះបដិសេធមិនទទួលយកញត្តិដដែល ដោយសារញត្តិនេះសរសេរថា ជូនចំពោះ ទីស្ដីការ គណៈរដ្ឋមន្រ្តី ។ សេចក្ដីចម្លងញត្តិដដែលនេះ ត្រូវបានដាក់ជូនទៅតំណាងក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដោយជោគជ័យ ។
ញត្តិនេះត្រូវបានគាំទ្រដោយសហគមន៍ចំនួន១៤១នៅទូទាំងប្រទេស ដើម្បីស្នើសុំឱ្យជួយដោះស្រាយបញ្ហាផ្នែកសុខាភិបាលនិងសេដ្ឋកិច្ច កើតចេញពីវីរុសកូវីដ១៩ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរចំពោះសហគមន៍ងាយរងគ្រោះនៅតំបន់ជនបទ និងនៅរាជធានីភ្នំពេញ ។ គួរបញ្ជាក់ផងដែរថា កម្មវិធីរបស់រាជរដ្ឋាភិបាលដូចជា ប័ណ្ណក្រីក្រ គឺនៅមិនទាន់មានលក្ខណៈទូលំទូលាយ ឬប្រសិទ្ធភាពពេញលេញនៅឡើយទេ ហើយនេះទាមទារឱ្យរាជរដ្ឋាភិបាលមានវិធីសាស្រ្តរួមមួយបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចកើតចេញពីវីរុសនេះ ។ ញត្តិនេះក៏មានរួមបញ្ចូលសំណូមពរឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការបណ្ដេញចេញពីលំនៅដ្ឋានអំឡុងពេលមានវិបត្តិវីរុសកូវីដ១៩ ដើម្បីការពារសមាជិកសហគមន៍និងអាជ្ញាធរពីជំងឺនេះ ។
បន្ទាប់ពីជួបប្រជុំជាមួយអាជ្ញាធរ និងមន្រ្តីនគរបាលនៅខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រីរួចមក តំណាងសហគមន៍ចំនួន៩រូប ត្រូវបានអាជ្ញាធរសាកសួរ ដើម្បីពិភាក្សាបន្តទៀតអំពីញត្តិនៅសាលាខណ្ឌដូនពេញ នៅវេលាម៉ោង៣រសៀល ។ ពួកគាត់ត្រូវបានឃាត់ខ្លួននៅទីនោះអស់រយៈពេលជាង៧ម៉ោង និងមិនត្រូវបានអនុញ្ញាតឱ្យចាកចេញ ឬទទួលបានការពន្យល់ហេតុផលផ្លូវច្បាប់ចំពោះការឃាត់ខ្លួនពួកគាត់ទេ ។ អំឡុងពេលឃាត់ខ្លួន ពួកគាត់ត្រូវបានអាជ្ញាធរសួរចម្លើយ រហូតដល់ម៉ោង១០យប់ ។ តំណាងសហគមន៍ខ្លះត្រូវបានបំបែកចេញ និងសួរចម្លើយដាច់ដោយឡែកពីតំណាងសហគមន៍ដទៃទៀត បន្ទាប់មកចម្លើយរបស់ពួកគាត់ទាំងអស់ត្រូវបានយកមកប្រៀបធៀបគ្នា ដែលជាវិធីសាស្ត្រសួរចម្លើយប្រើប្រាស់ជាទូទៅសម្រាប់បទល្មើសព្រហ្មទណ្ឌ មិនមែនសម្រាប់អ្នកដាក់ញត្តិដោយសន្ដិវិធីបែបនេះទេ ។ តំណាងសហគមន៍ខ្លះទៀត ត្រូវបានបញ្ជារឱ្យដោះសោរអេក្រង់ទូរស័ព្ទ និងប្រគល់ទូរស័ព្ទរបស់ពួកគាត់ទៅអាជ្ញាធរ និងត្រូវបានសាកសួរម្ដងហើយម្ដងទៀតថាតើ អ្នកណាជាអ្នកសរសេរញត្តិ ក៏ដូចជាទំនាក់ទំនងហិរញ្ញវត្ថុឯកជនរបស់ពួកគាត់ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដើម ។
នៅចុងបញ្ចប់នៃការសួរចម្លើយ តំណាងសហគន៍ត្រូវបានបង្ខំឱ្យផ្ដិតមេដៃលើឯកសារដែលមានលក្ខណៈរិតត្បឹតសិទ្ធិ ក្នុងការបន្តសកម្មភាពតស៊ូមតិក្នុងនាមសហគមន៍របស់ពួកគាត់ មុនពេលពួកគាត់ត្រូវបានអនុញ្ញាតឱ្យចាកចេញពីសាលាខណ្ឌវិញ ។
តំណាងសហគមន៍ទាំងនេះគួរត្រូវបានស្វាគមន៍ដោយអាជ្ញាធរ និងទទួលបានការគោរពដោយសេចក្ដីថ្លៃថ្នូរ ខណៈដែលពួកគាត់បានចែករំលែកកង្វល់ត្រឹមត្រូវរបស់សមាជិកសហគមន៍រាប់ម៉ឺននាក់នៅទូទាំងប្រទេស ។ តំណាងសហគមន៍មានគោលបំណងក្នុងការជូនដំណឹងដល់រាជរដ្ឋាភិបាលអំពីបញ្ហាដែលកើតមាននៅក្នុងសហគមន៍របស់ពួកគាត់ និងមិនដែលទាមទារអ្វីក្រៅពីសំណូមពរឱ្យសំណើរបស់ពួកគាត់អាចត្រូវបានពិចារណា ក្នុងការឆ្លើយតបរបស់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ។ យើងខ្ញុំ សូមសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរ ៕
សេចក្ដីថ្លែងការណ៍នេះគាំទ្រដោយ៖
១. សហគមន៍កៅពីរ (ភ្នំពេញ)
២. សហគមន៍ ១០៤ (ភ្នំពេញ)
៣. សហគមន៍១០៥ (ភ្នំពេញ)
៤. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
៥. សហគមន៍ដីធ្លី២៩៧ (កោះកុង)
៦. សហគមន៍១៨៥K ទីតាចំបក់ធំ (កំពង់ឆ្នាំង)
៧. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
៨. សហគមន៍អន្លង់រុន (បាត់ដំបង)
៩. សហគមន៍អណ្តូងថ្ម (ព្រះសីហនុ)
១០. សហគមន៍អង្គស្វាយ (កំពត)
១១. សហគមន៍អភិវឌ្ឍន៍ថ្មី (ភ្នំពេញ)
១២. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
១៣. សមាគមអ្នកបម្រើការងារតាមផ្ទះ (AWD)
១៤. សមាគមគាំពារស្រ្តីងាយរងគ្រោះ (ASVW)
១៥. សហគមន៍បាតខ្ទះ (ព្រះសីហនុ)
១៦. សហគមន៍បន្ទាយស្រី (ភ្នំពេញ)
១៧. អង្គការបន្ទាយស្រី
១៨. សហគមន៍ប្លុកកាន់វ៉ាថ្មី (ភ្នំពេញ)
១៩. សហគមន៍បឹងឈូក (ភ្នំពេញ)
២០. សហគមន៍បឹងឈូក A (ភ្នំពេញ)
២១. សហគមន៍បឹងឈូកមានជ័យថ្មី១ (ភ្នំពេញ)
២២. សហគមន៍បឹងឈូកនិរោធ (ភ្នំពេញ)
២៣. សហគមន៍បឹងកក់ (កំពង់ឆ្នាំង)
២៤. សហគមន៍បឹងប្រាំ (បាត់ដំបង)
២៥. សហគមន៍បុស្សស្អំ (បាត់ដំបង)
២៦. សហគមន៍បុស្សស្នោ (កំពង់ចាម)
២៧. សហគមន៍បុរីកីឡា (ភ្នំពេញ)
២៨. សហគមន៍បុរីសន្តិភាព (ភ្នំពេញ)
២៩. សហគមន៍ប្រស្រែ (ព្រៃវែង)
៣០. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
៣១. អង្គការអភិវឌ្ឍន៍សម្លេងសហគមន៍ (BCV)
៣២. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC)
៣៣. សម្ព័ន្ធសហជីពកម្ពុជា (CATU)
៣៤. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
៣៥. អនាគតយុវជនកម្ពុជាអាស៊ាន (CamASEAN)
៣៦. បណ្តាញកម្មករធ្វើការតាមផ្ទះកម្ពុជា (CDWN)
៣៧. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
៣៨. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
៣៩. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
៤០. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
៤១. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
៤២. សហភាពការងារកម្ពុជា (CLC)
៤៣. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
៤៤. សហព័ន្ធសហជីពវិស័យទេសចរណ៍សេវកម្មកម្ពុជា (CTSWF)
៤៥. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
៤៦. បណ្តាញព្រះសង្ឃយុវជនកម្ពុជា (CYMN)
៤៧. បណ្តាញយុវជនកម្ពុជា (CYN)
៤៨. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
៤៩. សហគមន៍ដីធ្លីចក្រី (បន្ទាយមានជ័យ)
៥០. សហគមន៍ចម្រើន (ភ្នំពេញ)
៥១. សហគមន៍ចង្កុម ១ (ត្បូងឃ្មុំ)
៥២. សហគមន៍ចង្កុមកណ្តាល (ត្បូងឃ្មុំ)
៥៣. សហគមន៍ដីធ្លីសាមគ្គីចេកមាស (ស្វាយរៀង)
៥៤. សហគមន៍ឆេកូ (ភ្នំពេញ)
៥៥. សហគមន៍ជើងឯកក្រុម ៣ (ភ្នំពេញ)
៥៦. សហគមន៍ជើងឯកក្រុម ៤ (ភ្នំពេញ)
៥៧. សហគមន៍ជើងព្រៃ (កំពង់ចាម)
៥៨. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
៥៩. សហគមន៍ដីធ្លីជីខលើ (កោះកុង)
៦០. សហគមន៍ឈូកស (ភ្នំពេញ)
៦១. សហគមន៍ជាំក្ររៀន (កំពង់ចាម)
៦២. សហគមន៍ជនជាតិដើមភាគតិចច្រាយ (រតនៈគិរី)
៦៣. សហគមន៍ចុងអំពុល (ព្រៃវែង)
៦៤. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
៦៥. សហគមន៍ សេ អ៊ី ប្រាំ (ព្រះសីហនុ)
៦៦. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
៦៧. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
៦៨. សហគមន៍ទ្រទ្រង់ធនធានធម្មជាតិ (ពោធិ៍សាត់)
៦៩. សហគមន៍ដើមមក្លឿ (ភ្នំពេញ)
៧០. សហគមន៍ដកព័រ (កំពង់ស្ពឺ)
៧១. សហគមន៍តំបែរ (ត្បូងឃ្មុំ)
៧២. អង្គការសមធម៌កម្ពុជា (EC)
៧៣. សហគមន៍នេសាទ (កោះកុង)
៧៤. សហគមន៍នេសាទអភិរក្សអភិវឌ្ឍន៍ធនធានជលផលកន្លែងភេ (កំពង់ឆ្នាំង)
៧៥. សហគមន៍អភិរក្សព្រៃឈើជីវៈចំរុះ (ស្វាយរៀង)
៧៦. សហគមន៍ព្រៃឈើ និង ធនធានធម្មជាតិ (ពោធិ៍សាត់)
៧៧. សហគមន៍អភិរក្សអភិវឌ្ឍន៍ធនធានព្រៃឈើ (កំពង់ឆ្នាំង)
៧៨. សហគមន៍ហោងសំណំ (កំពង់ស្ពឺ)
៧៩. ក្រុមយុវជនជនជាតិដើមភាគតិច (រតនៈគិរី)
៨០. សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៨១. បណ្តាញព្រះសង្ឃ ឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
៨២. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
៨៣. សហគមន៍កំប្រើស (ត្បូងឃ្មុំ)
៨៤. សហគមន៍ក្បាលហុងទឹក (ព្រះសីហនុ)
៨៥. សហគមន៍ព្រៃឈើក្បាលទាហ៊ាន (ពោធិ៍សាត់)
៨៦. សហគមន៍ឃ្មុំស្រករថ្លុកឬស្សី (កំពង់ធំ)
៨៧. ខ្មែរថាវរៈ
៨៨. សហគមន៍ឃុំដា (កំពង់ចាម)
៨៩. សហគមន៍ខ្វា (ភ្នំពេញ)
៩០. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
៩១. សហគមន៍កុកតារៀ (តាកែវ)
៩២. សហគមន៍ដីធ្លីកោះស្តេច (កោះកុង)
៩៣. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
៩៤. សហគមន៍ក្រីក្រ (ភ្នំពេញ)
៩៥. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល
៩៦. សហគមន៍ដីធ្លី (ប៉ៃលិន)
៩៧. សហគមន៍លំទូក (សៀមរាប)
៩៨. សហគមន៍ឡពាង (កំពង់ឆ្នាំង)
៩៩. សហគមន៍មានជ័យ (ស្វាយរៀង)
១០០. អង្គការការពារសិទ្ធិជនជាតិដើមភាគតិច (MIRO)
១០១. មាតាធម្មជាតិកម្ពុជា (MNC)
១០២. បណ្តាញអ្នកការពារព្រៃឡង់ ឃុំមានរិទ្ធិ ស្រុកសណ្តាន់ (កំពង់ធំ)
១០៣. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)
១០៤. Not 1 More (N1M)
១០៥. សហគមន៍អមលាំង (កំពង់ស្ពឺ)
១០៦. សហគមន៍ដីធ្លីអូរអំពិល (បន្ទាយមានជ័យ)
១០៧. សហគមន៍អូរឈើទាល (ព្រះសីហនុ)
១០៨. សហគមន៍អូរដំរី (ព្រះសីហនុ)
១០៩. សហគមន៍អូរកម្ពុជា (ព្រះសីហនុ)
១១០. សហគមន៍អូរខ្សាច់ (ព្រះសីហនុ)
១១១. សហគមន៍អូរត្រជាក់ចិត្ត (ព្រះសីហនុ)
១១២. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
១១៣. អង្គការស្ពានសន្តិភាព (PBO)
១១៤. សហគមន៍ពាមរស់ (កំពង់ស្ពឺ)
១១៥. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PCDP)
១១៦. សហគមន៍ភ្នំបាត (ភ្នំពេញ)
១១៧. សហគមន៍ភ្នំក្រោម (សៀមរាប)
១១៨. សហគមន៍ភ្នំទទឹង (កំពត)
១១៩. សហគមន៍ភ្នំត្នោត (កំពត)
១២០. សហគមន៍ភ្នំស្លឹក (បាត់ដំបង)
១២១. សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយមានជ័យ)
១២២. សហគមន៍ភូមិ ៣ (ភ្នំពេញ)
១២៣. សហគមន៍ភូមិ ១៧ (ភ្នំពេញ)
១២៤. សហគមន៍ភូមិ ២១ (ភ្នំពេញ)
១២៥. សហគមន៍ភូមិអណ្តូង (ភ្នំពេញ)
១២៦. សហគមន៍ភូមិបាគូ (ភ្នំពេញ)
១២៧. សហគមន៍ភូមិបរឡយ (រតនៈគិរី)
១២៨. សហគមន៍ភូមិដីឆ្នាំង (កំពង់ស្ពឺ)
១២៩. សហគមន៍ភូមិកោះនរា (ភ្នំពេញ)
១៣០. សហគមន៍ភូមិព្រែកពន្លា (ភ្នំពេញ)
១៣១. សហគមន៍ភូមិសមុទ្រក្រោម (រតនៈគិរី)
១៣២. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
១៣៣. សហគមន៍ដីធ្លីភូមិអូរស្វាយ (បន្ទាយមានជ័យ)
១៣៤. សហគមន៍ភូមិទឹកថ្លា (ភ្នំពេញ)
១៣៥. អង្គការពន្លកខ្មែរ (PKH)
១៣៦. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
១៣៧. សហគមន៍ព្រែកតាគង់៣ (ភ្នំពេញ)
១៣៨. សហគមន៍ព្រែកតាគង់៦០ម៉ែត (ភ្នំពេញ)
១៣៩. សហគមន៍ព្រែកតាងូវ (ភ្នំពេញ)
១៤០. សហគមន៍ព្រែកតានូ (ភ្នំពេញ)
១៤១. សហគមន៍ព្រែកត្រែ (ភ្នំពេញ)
១៤២. សហគមន៍ព្រៃឈើអូរដំដែក (កំពង់ធំ)
១៤៣. សហគមន៍ព្រៃឡង់ (កំពង់ធំ)
១៤៤. សហគមន៍នេសាទព្រៃពាយ (កំពត)
១៤៥. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
១៤៦. សហគមន៍ពន្លឺខេមរា (ភ្នំពេញ)
១៤៧. សហគមន៍ទន្លូង (កំពង់ចាម)
១៤៨. សហគមន៍ផ្លូវរថភ្លើង (ភ្នំពេញ)
១៤៩. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
១៥០. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
១៥១. សហគមន៍រីកចម្រើន (ភ្នំពេញ)
១៥២. សហគមន៍រលួសជើងឯក (ភ្នំពេញ)
១៥៣. សហគមន៍រំដួលស្វាយរៀង (ស្វាយរៀង)
១៥៤. សហគមន៍រួមមិត្ត (ភ្នំពេញ)
១៥៥. សហគមន៍ដីធ្លីរំចេក (សៀមរាប)
១៥៦. អង្គការគាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO)
១៥៧. សហគមន៍ឬស្សីស្រស់ (ភ្នំពេញ)
១៥៨. សមាគមធាងត្នោង (STT)
១៥៩. សហគមន៍សាមគ្គី៤ (ភ្នំពេញ)
១៦០. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
១៦១. សហគមន៍សាមគ្គីរុងរឿង (ភ្នំពេញ)
១៦២. អង្គការសាមគ្គី
១៦៣. សហគមន៍សំរោងមានជ័យ (ភ្នំពេញ)
១៦៤. សហគមន៍សំរោងត្បូង (ភ្នំពេញ)
១៦៥. សហគមន៍នេសាទស្តីក្រោម (បាត់ដំបង)
១៦៦. សហគមន៍ស៊ាង ឃ្វាង (ព្រៃវែង)
១៦៧. សហគមន៍ស្រ្តីឃ្លាំងសាំង (ភ្នំពេញ)
១៦៨. សហគមន៍សែនរីករាយ (ភ្នំពេញ)
១៦៩. សហគមន៍ស្មរស្មាន (ភ្នំពេញ)
១៧០. សហគមន៍នេសាទសម្រស់កោះស្តេច (កោះកុង)
១៧១. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
១៧២. សហគមន៍ស្ពានឆេះ (ព្រះសីហនុ)
១៧៣. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
១៧៤. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ))
១៧៥. សហគមន៍ភូមិស្ទឹងបត់ (បន្ទាយមានជ័យ)
១៧៦. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
១៧៧. សហគមន៍ស្ទឹងមានជ័យ (ភ្នំពេញ)
១៧៨. សហគមន៍ដីធ្លីតានី (សៀមរាប)
១៧៩. សហគមន៍ដីធ្លីតានូន (កោះកុង)
១៨០. សហគមន៍តាពេន (សៀមរាប)
១៨១. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីលុបបំបាត់រាល់ទម្រង់រើសអើងលើស្រ្តីភេទ
(NGO- CEDAW)
១៨២. សហគមន៍ថ្មដា (ពោធិ៍សាត់)
១៨៣. សហគមន៍ថ្មធំ (ព្រះសីហនុ)
១៨៤. សហគមន៍ថ្មគោល (ភ្នំពេញ)
១៨៥. សហគមន៍ដីធ្លីធ្នង់ (កោះកុង)
១៨៦. សហគមន៍ទួលរ៉ាដា (ភ្នំពេញ)
១៨៧. សហគមន៍ទួលសំបូរអភិវឌ្ឍន៍ (ភ្នំពេញ)
១៨៨. សហគមន៍ទួលសង្កែ A (ភ្នំពេញ)
១៨៩. សហគមន៍ទួលសង្កែ B (ភ្នំពេញ)
១៩០. សហគមន៍ត្រពាំងអញ្ចាញ (ភ្នំពេញ)
១៩១. សហគមន៍ត្រពាំងជោរ (កំពង់ស្ពឺ)
១៩២. សហគមន៍ត្រពាំងក្រសាំង (សៀមរាប)
១៩៣. សហគមន៍ត្រពាំងសង្កែ (ភ្នំពេញ)
១៩៤. សហគមន៍ត្រពាំងរាំង (ភ្នំពេញ)
១៩៥. សហគមន៍ត្រពាំងរពៅ (កំពត)
១៩៦. សហជីពសេវាកម្មកម្មករនិយោជិតនៃមជ្ឈមណ្ឌលម៉ាស្សាអាឡាស្កា (USWAMC)
១៩៧. សហជីពកម្មករសេវាកម្មនៃក្រុមហ៊ុនឈេហ្វរ៉ុន(ខេមបូឌា) លីមីតធីតសៀមរាប (USWAMC)
១៩៨. សហជីពប្រជាធិបតេយ្យកម្មករនៃក្រុមហ៊ុនស្រាបៀរអង្គរ
១៩៩. សហជីពកម្មករចំណីអាហារ និងសេវាកម្មនៃក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីតធីត
២០០. សមាគមឥន្ទ្រទេវី (IDA)
២០១. សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)